សន្តិសុខសាយប័រ · តេស្តចាប់ការឆបោក

តេស្តចាប់ការឆបោកSCAM SPOTTER

ករណីផ្អែកលើការឆបោកដែលកើតឡើងពិតនៅកម្ពុជា — QR ក្លែង, អាខោន Telegram ត្រូវ Hack, Page Facebook ក្លែង, ការហៅក្លែងជាធនាគារ និងច្រើនទៀត។ ហាត់ចាប់វាសិន មុនវាចាប់អ្នក។

សារ ឈ្មោះ លេខគណនី និង Link ក្នុងតេស្តនេះ ជាឧទាហរណ៍សម្រាប់ហាត់ — មិនមែនពិតទេ។

ឬជ្រើសតាមបណ្តាញ · ៥ សំណួរ

៣ ជំហាន មុនចុច Confirm

  1. ឆែកឈ្មោះគណនី — Scan QR ហើយ App ធនាគារបង្ហាញឈ្មោះអ្នកទទួល។ ត្រូវនឹងហាង ឬមនុស្សដែលអ្នកចង់បាញ់ឲ្យទេ?
  2. ឆែកលេខគណនី និងចំនួនលុយ — បើធ្លាប់បាញ់ឲ្យគាត់ពីមុន ផ្ទៀងជាមួយលេខគណនីចាស់
  3. សង្ស័យ? តេទៅផ្ទាល់ — តេលេខដែលអ្នកស្គាល់ មិនមែនលេខដែលគេផ្ញើក្នុង Chat

សម្រាប់ម្ចាស់ហាង

  1. កុំជឿ Screenshot បង់ប្រាក់ — ក្លែងបានងាយៗ
  2. ឆែក Notification ឬ History ក្នុង App ធនាគារខ្លួនឯង ឃើញលុយចូលហើយ ទើបប្រគល់ទំនិញ
  3. ឆែក QR នៅតុគិតលុយរាល់ថ្ងៃ ក្រែងមានគេបិទ QR ផ្សេងពីលើ

ការពារអាខោន Telegram

  1. កុំផ្ញើកូដ Login ឲ្យអ្នកណាទាំងអស់ — ទោះជាមិត្ត ឬ «Telegram Support» ក៏ដោយ
  2. បើក Two-Step Verification (ការពារ ២ ជាន់) — Settings > Privacy and Security
  3. ឆែក Settings > Devices ញឹកញាប់ ឃើញ Device ចម្លែក ចុច Terminate ភ្លាម
↑